ចូរយើងធ្វើឱ្យកាន់តែប្រសើរទាំងអស់គ្នា

ស្វែងរកការងារបន្ទាប់របស់អ្នកជាមួយយើង។ 
យើងជា Manulife ។ ហើយយើងកំពុងស្ថិតក្នុងបេសកកម្មដើម្បីធ្វើឱ្យការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។

ភាពល្អប្រសើរគឺជាចំណុចដែលជំរុញទឹកចិត្តយើង។ វាគឺជាចំណុចដែលជំរុញទឹកចិត្តយើងឱ្យស្វែងរកវិធីថ្មីដើម្បីគាំទ្រអតិថិជន និងសហការីក្នុងការរស់នៅបានកាន់តែយូរ និងមានសុខភាពល្អជាងមុន។ វាជាហេតុផលដែលយើងខិតខំប្រឹងប្រែងក្នុងការវិនិយោគលើនវានុវត្តន៍ឌីជីថល និង AI ឈានមុខគេក្នុងឧស្សាហកម្ម និងការពន្លឿនអនាគតប្រកបដោយចីរភាព និងមានលក្ខណៈបរិយាបន្នផ្នែកសេដ្ឋកិច្ច។ 

ការចូលរួមជាមួយយើង មានន័យថា អ្នកនឹងមានឱកាសឥតព្រំដែនក្នុងការរៀនសូត្រ និងពង្រីកអាជីពរបស់អ្នក។ យើងនឹងទទួលស្គាល់ និងគាំទ្រអ្នកនៅក្នុងបរិយាកាសដែលមានភាពបត់បែន សុខុមាលភាព និងមានបរិយាបន្ន ដែលជាទង្វើលើសពីត្រឹមតែពាក្យសម្ដី។ ហើយក្នុងនាមជាផ្នែកមួយនៃក្រុមការងារសកលរបស់យើង អ្នកនឹងជួយរៀបចំអនាគតដែលអ្នកចង់ឃើញ និងស្វែងយល់ថា ភាពល្អប្រសើរអាចនាំអ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។ 

Step into our office

Transcript

ចាប់ផ្ដើមស្គាល់ពួកយើង 

ស្វែងរកឱកាសបន្ទាប់របស់អ្នកនៅទីស្នាក់ការកណ្តាលផលិតកម្មរបស់យើងនៅ Seattle| Redmond ឬនៅមជ្ឈមណ្ឌលសកលមួយក្នុងចំណោម 5 របស់យើង។
ការងារ 0
ការងារ 0
ការងារ 0
ការងារ 0

នៅទីនេះមានកន្លែងសម្រាប់អ្នក 

តាមរយៈការបោះជំហានជាសកលរបស់យើង និងផ្នែកជ្រើសរើសបុគ្គលជាច្រើនមុខតំណែងរបស់យើង យើងផ្តល់ឱកាសដល់គ្រប់ដំណាក់កាលនៃអាជីពការងាររបស់អ្នក។ ហើយមិនថាអ្នកជាអ្នកមានបទពិសោធជាច្រើនឆ្នាំ ឬទើបតែចូលធ្វើការថ្មីនោះទេ អ្នកនឹងរកឃើញតួនាទីដែលត្រូវនឹងភាពខ្លាំង និងចំណង់ចំណូលចិត្តរបស់អ្នក និងមានឥទ្ធិពលប្រកបដោយអត្ថន័យជាលក្ខណៈសកល។

តើអ្នកជាសិស្សនិស្សិតមែនទេ?

តើអ្នកជាសិស្សនិស្សិត ឬអ្នកដែលទើបបញ្ចប់ការសិក្សាមែនទេ? បើដូច្នោះ យើងចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក!  ថាមពល បទពិសោធផ្ទាល់ជាក់ស្ដែង និងទស្សនវិស័យប្លែកពីគេរបស់អ្នក គឺជាអ្វីដែលធ្វើឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ដើរទាន់សម័យកាល និងជួយយើងឱ្យបំពេញបេសកកម្មរបស់យើងក្នុងការធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងរស់នៅកាន់តែប្រសើរ។

តើអ្នកជាអ្នកជំនាញមែនទេ?

តើអ្នកកំពុងស្វែងរកឱកាសគ្មានដែនកំណត់ដើម្បីអភិវឌ្ឍ និងទទួលបានជោគជ័យមែនទេ? បើដូច្នោះ កន្លែងនៅទីនេះគឺសម្រាប់អ្នក។ តាមរយៈការបោះជំហានជាសកល និងគោលជំហរនៅគ្រប់កម្រិត ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់តួនាទីដល់គ្រប់ដំណាក់កាលនៃអាជីពរបស់អ្នក។ ហើយមិនថាអ្នកជាអ្នកមានបទពិសោធច្រើនឆ្នាំ ឬទើបតែចូលធ្វើការថ្មីនោះទេ អ្នកនឹងទទួលបានការគាំទ្រ និងការលើកទឹកចិត្តឱ្យក្លាយជាបុគ្គលដ៏ល្អបំផុត។

ចង់បន្តរក្សាទំនាក់ទំនងមែនទេ? ចូលរួមជាមួយសហគមន៍អ្នកមានទេពកោសល្យរបស់យើង ដើម្បីទទួលបានព័ត៌មានអំពីឱកាសថ្មីៗបំផុតរបស់យើង។ 

ការជូនដំណឹងអំពីការងារបោកប្រាស់
ក្រុមហ៊ុន មេនូឡាយហ្វ៍ / John Hancock ដឹងថាម៉ាកយីហោរបស់យើងអាចត្រូវបានប្រើដើម្បីធ្វើការប្រកាសអំពីការងារបោកប្រាស់នៅលើផ្ទាំងប្រកាសអំពីការងាររបស់ដៃគូ (ឧទាហរណ៍ Glassdoor និង LinkedIn)។  ក្នុងនាមជាក្រុមហ៊ុនមួយ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ និងចង់ឱ្យបេក្ខជននាពេលអនាគតដឹងថា ប្រសិនបើពួកគេដាក់ពាក្យទៅកាន់តួនាទីដែលបង្ហោះដោយ ក្រុមហ៊ុន មេនូឡាយហ្វ៍ /John Hancock ពួកគេនឹងត្រូវបានបញ្ជូនបន្តទៅ Workday។ សាធារណជនក៏អាចរាយការណ៍ពីមុខតំណែងនេះទៅកាន់ recruitment@manulife.com ផងដែរ។

ក្រុមការងារជ្រើសរើសអ្នកមានទេពកោសល្យរបស់យើងមិន៖  បង្ហោះតួនាទីដាច់ដោយឡែកពី Workday, ផ្តល់ការបង់ប្រាក់ជាមុនដល់បេក្ខជន, ទាក់ទងជាមួយបេក្ខជននៅខាងក្រៅប្រព័ន្ធអ៊ីមែល ឬទូរសព្ទផ្ទៃក្នុងរបស់យើង, ប្រើ Google hangout ឬគេហទំព័រឯករាជ្យផ្សេងទៀត ឬសុំព័ត៌មានដែលមានលក្ខណៈសម្ងាត់ និងឯកជនខ្លាំង ដូចជាព័ត៌មានលម្អិតធនាគារផ្ទាល់ខ្លួននៅដំណាក់កាលដាក់ពាក្យការងារនោះទេ។