សេចក្តីថ្លែងការណ៍ស្ដីពីការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យសុំ
សូមអានដោយយកចិត្តទុកដាក់ – សេចក្ដីថ្លែងការណ៍នេះមានព័ត៌មានសំខាន់ៗអំពីឯកជនភាព
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ជារួមថា "ក្រុមហ៊ុន មេនូឡាយហ្វ៍" ឬហៅថា "ក្រុមហ៊ុនរបស់យើង") នៅក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រមូលព័ត៌មានផ្ទាល់ខ្លួន (ហៅកាត់ថា "សេចក្តីថ្លែងការណ៍អំពីឯកជនភាព") ប្តេជ្ញាចិត្តការពារឯកជនភាព និងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្ទាល់ខ្លួនដែលមានភាពរសើបទាំងអស់ (ហៅកាត់ជារួមថា "ព័ត៌មានផ្ទាល់ខ្លួន") នៅក្រោមការថែទាំរបស់យើង។ សេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ព័ត៌មានឯកជននេះ ពន្យល់ពីការអនុវត្តការចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនយើង និងអនុវត្តចំពោះរាល់ព័ត៌មានផ្ទាល់ខ្លួនណាមួយ ដែលយើងទទួលបានអំពីអ្នក (ដោយផ្ទាល់ពីអ្នក ឬពីភាគីទីបី) ក្នុងអំឡុងពេលនៃការដាក់ពាក្យសុំ និងដំណើរការជ្រើសរើសបុគ្គលិក។
យើងសូមលើកទឹកចិត្តឱ្យលោកអ្នកអានសេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ព័ត៌មានឯកជននេះ និងគោលការណ៍ព័ត៌មានឯកជនសកលរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនណាមួយដល់ពួកយើង។ យើងរក្សាសិទ្ធិក្នុងការកែប្រែសេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ព័ត៌មានឯកជននេះគ្រប់ពេលវេលា។
យើងនឹងប្រមូល ប្រើប្រាស់ ដំណើរការ រក្សាទុក បញ្ចេញឱ្យដឹង និងចូលទៅប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមសេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ព័ត៌មានឯកជននេះ និងតាមវិធីដែលត្រឹមត្រូវ និងស្របតាមផ្លូវច្បាប់ជានិច្ច។
តើព័ត៌មានអ្វីខ្លះដែលយើងប្រមូលអំពីអ្នក
យើងប្រមូលតែព័ត៌មានផ្ទាល់ខ្លួនអំពីអ្នក ដែលយើងត្រូវការសម្រាប់គោលបំណងដែលបានកំណត់ដូចខាងក្រោមប៉ុណ្ណោះ។ យើងអាចនឹងប្រមូលនូវប្រភេទព័ត៌មានផ្ទាល់ខ្លួនណាមួយដូចខាងក្រោម៖
ជាផ្នែកមួយនៃដំណើរការដាក់ពាក្យសុំរបស់យើង ក្នុងករណីខ្លះ អ្នកនឹងត្រូវបានផ្ដល់ជម្រើសថាតើត្រូវផ្ដល់ព័ត៌មានជាក់លាក់ដល់យើងឬអត់ ហើយជាធម្មតា ចំណុចនេះនឹងតែងមានការបញ្ជាក់នៅកន្លែងប្រមូល។ ឧទាហរណ៍៖ ក្នុងករណីពាក់ព័ន្ធនឹងលក្ខណៈដែលស្ថិតក្រោមការការពារ (ឧ. ជាតិពន្ធុ យេនឌ័រ និន្នាការផ្លូវភេទ សញ្ជាតិ និងស្ថានភាពពិការភាព) យើងប្រមូលព័ត៌មានដោយការស្ម័គ្រចិត្តក្នុងគោលបំណងដើម្បីគាំទ្រ ទាក់ទាញ ចូលរួម អភិវឌ្ឍ ជ្រើសរើសបុគ្គលិក រាយការណ៍ និងផ្សព្វផ្សាយអំពីកម្លាំងពលកម្មចម្រុះ ដើម្បីរក្សាកំណត់ត្រាការងារ និងដំណើរការរដ្ឋបាលឱ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីអនុលោមតាមការរាយការណ៍ជូនរដ្ឋាភិបាល និងលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិផ្សេងទៀត។ នៅពេលច្បាប់តម្រូវឱ្យយើងរាយការណ៍អំពីទិន្នន័យ យើងនឹងមិនកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់ណាមួយឡើយ។
របៀបដែលយើងប្រើព័ត៌មានរបស់អ្នក
យើងប្រើតែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលច្បាប់ដែលត្រូវអនុវត្តតាមអនុញ្ញាត ឬតម្រូវឱ្យមានព័ត៌មាននេះទាក់ទងនឹងការអនុវត្តដំណើរការដាក់ពាក្យស្នើសុំនិងជ្រើសរើសបុគ្គលិករបស់យើង ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអនុវត្តចំពោះយើងសម្រាប់ជាប្រយោជន៍អាជីវកម្មស្របច្បាប់របស់យើង ឬជាប្រយោជន៍ផ្លូវច្បាប់ ឬអាជីវកម្មស្របច្បាប់របស់ភាគីទីបី ឬដោយមានការយល់ព្រមរបស់អ្នក ប្រសិនបើច្បាប់ដែលត្រូវអនុវត្តតាមតម្រូវឱ្យមានការយល់ព្រម។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម ឬសម្រាប់គោលបំណងធ្វើការប្រៀបធៀប៖
យើងប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាវិភាគ ដូចជា បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីវិភាគ និងដំណើរការព័ត៌មានដែលអ្នកផ្ដល់មកឱ្យយើង ឬភាគីទីបីនៅក្នុងដំណើរការដាក់ពាក្យសុំនេះ។ ការវិភាគ និង/ឬការធ្វើដំណើរការព័ត៌មានរបស់អ្នកដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាវិភាគ និងឧបករណ៍ដំណើរការដោយស្វ័យប្រវត្តិ ជួយយើងក្នុងការសម្រេចចិត្តអំពីភាពស័ក្តិសមរបស់អ្នកសម្រាប់មុខតំណែងដែលអ្នកដាក់ពាក្យសុំ ដើម្បីដំណើរការការងារដដែលៗដោយស្វ័យប្រវត្តិ ដើម្បីកែលម្អបទពិសោធបេក្ខជន និងដើម្បីផ្ដល់ជម្រើសនានា ដូចជាឈែតបូតជាដើម។ នៅត្រង់ចំណុចណាដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាវិភាគ និង/ឬដំណើរការដោយស្វ័យប្រវត្តិ ហើយអ្នកមានបំណងចង់សាកសួរយើងអំពីហេតុផល កត្តាចម្បង និងលក្ខខណ្ឌកំណត់ដែលនាំទៅដល់ការសម្រេចចិត្ត ដើម្បីកែតម្រូវព័ត៌មាន ក្នុងករណីដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ ឬដើម្បីពិនិត្យមើលការសម្រេចចិត្តនោះឡើងវិញ ដូច្នេះ សូមទាក់ទង HRDataPrivacy@manulife.com ដើម្បីធ្វើការសាកសួរ។
របៀបដែលយើងចូលទៅប្រើ និងបញ្ចេញព័ត៌មានរបស់អ្នក
ម្ដងម្កាល ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹង៖
នៅពេលដែលយើងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ដៃគូអាជីវកម្មជាភាគីទីបី ក្រុមហ៊ុនផ្ដល់សេវា និង/ឬអ្នកជាប់កិច្ចសន្យា យើងតម្រូវឱ្យពួកគេការពារព័ត៌មាននេះតាមរបៀបដែលស្របតាមការអនុវត្ត និងគោលការណ៍ព័ត៌មានឯកជនរបស់យើង និងមិនប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់ពួកគេឡើយ។
ព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនរបស់យើងប្រមូលបាន មិនត្រូវបានលក់ទៅឱ្យភាគីទីបីណាមួយឡើយ។
របៀបដែលយើងការពារព័ត៌មានរបស់អ្នក
យើងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការពារសន្តិសុខដែលសមស្របទៅនឹងភាពរសើបនៃព័ត៌មាននោះ និងត្រូវបានរចនាឡើង ដើម្បីការពារការចូលទៅប្រើ ការបញ្ចេញ ការកែប្រែ ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
រយៈពេលដែលយើងរក្សាទុកព័ត៌មានរបស់អ្នក
ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវរក្សាទុកតែក្នុងលក្ខខណ្ឌចាំបាច់ដើម្បីបំពេញតាមគោលបំណងនៃការប្រមូលព័ត៌មាននេះ ឬតាមការតម្រូវដោយគោលការណ៍រក្សាទុកកំណត់ត្រារបស់យើង ឬតាមការអនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។
ប្រសិនបើអ្នកមិនមែនជាបេក្ខជនជាប់ជាស្ថាពរទេ ទិន្នន័យពាក្យស្នើសុំរបស់អ្នក រួមទាំងព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវបានរក្សាទុកស្របតាមគោលការណ៍រក្សាទុកកំណត់ត្រារបស់យើង ឬក្នុងរយៈពេលផ្សេងទៀតតាមការតម្រូវដោយច្បាប់ដែលត្រូវអនុវត្តតាម។
របៀបដែលយើងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងដែន
ប្រសិនបើអនុញ្ញាតដោយច្បាប់ដែលត្រូវអនុវត្តតាម ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អាចនឹងត្រូវផ្ទេរទៅវិញទៅមកឆ្លងខេត្ត ឬឆ្លងព្រំដែន ហើយយើងនឹងធានាថា នឹងមានការអនុវត្តកម្រិតនៃការការពារស្រដៀងគ្នាទៅលើព័ត៌មាននេះ ដោយអនុវត្តការការពារដ៏សមស្របណាមួយក្នុងចំណោមការការពារដូចខាងក្រោម៖
សិទ្ធិរបស់អ្នក
យើងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយធានាថា ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល និងរក្សាទុក គឺត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព ទៅតាមតម្រូវការ និងគោលបំណងនៃការប្រើប្រាស់ទិន្នន័យនេះ។
យើងនឹងពឹងផ្អែកលើអ្នកក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវមកខាងយើង និងប្រាប់យើងឱ្យបានដឹងអំពីរាល់ការផ្លាស់ប្តូរណាមួយផង។
ក្នុងកាលៈទេសៈជាក់លាក់ខ្លះ និងអាស្រ័យលើច្បាប់ស្ដីពីឯកជនភាពណាមួយដែលត្រូវអនុវត្ត អ្នកអាចនឹងមានសិទ្ធិស្នើសុំមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ស្នើសុំកែតម្រូវ ឬលុបចោលព័ត៌មាននោះ ពិនិត្យមើលថាព័ត៌មាននោះកំពុងត្រូវបានដំណើរការដោយស្របច្បាប់ឬអត់ ស្នើសុំផ្ទេរព័ត៌មានរបស់អ្នកទៅភាគីផ្សេងទៀត ឬជំទាស់ ឬស្នើសុំរឹតបន្តឹងការធ្វើដំណើរការព័ត៌មាននេះ។
រាល់សំណើសុំលុបចោលទាំងអស់ ស្ថិតនៅក្រោមកាលវិភាគរក្សាទុកកំណត់ត្រាសកលរបស់យើង និងច្បាប់ដែលត្រូវអនុវត្តតាម។
អ្នកមានសិទ្ធិដកការយល់ព្រមឈប់ឱ្យពួកយើងប្រើប្រាស់ព័ត៌មានដែលបានរៀបរាប់នៅខាងលើបាន។ នៅពេលយើងបានទទួលការជូនដំណឹងថា អ្នកបានដកការយល់ព្រមរបស់អ្នកហើយ នោះយើងនឹងលែងប្រើព័ត៌មានរបស់អ្នកសម្រាប់គោលបំណងនោះទៀតហើយ លើកលែងតែយើងមានមូលដ្ឋានផ្លូវច្បាប់ផ្សេងទៀតដើម្បីធ្វើដូច្នេះ។ ប្រសិនបើអ្នកដកការយល់ព្រមរបស់អ្នក លុបចោលព័ត៌មានរបស់អ្នក ឬប្រសិនបើអ្នកមិនបានផ្ដល់ព័ត៌មានទៅតាមការស្នើសុំទេ យើងនឹងមិនអាចវាយតម្លៃភាពសមស្របរបស់អ្នកសម្រាប់ឱកាសការងារណាបានទេ ហើយវាអាចប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការបំពេញតាមគោលបំណងដែលបានកំណត់ពីខាងលើ។
ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិរបស់អ្នកទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចផ្ញើសំណើសុំមួយទៅកាន់ hr@manulife.com។
ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំ ឬដំណើរការជ្រើសរើសបុគ្គលិកនេះ ប្រសិនបើអ្នកចង់ឱ្យលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញពីប្រព័ន្ធរបស់យើង សូមផ្ញើអ៊ីមែលទៅ hr@manulife.com ដោយសរសេរក្នុងបន្ទាត់កម្មវត្ថុថា "សូមដកខ្ញុំចេញពីមូលដ្ឋានទិន្នន័យប្រព័ន្ធតាមដានអ្នកដាក់ពាក្យស្នើសុំ"។ យើងរក្សាសិទ្ធិក្នុងការពន្យារពេលសំណើសុំឱ្យលុបចោលព័ត៌មាននេះ ដើម្បីបំពេញតាមគោលបំណងដែលព័ត៌មាននេះត្រូវបានគេប្រមូលយក ឬទៅតាមការតម្រូវ ឬការអនុញ្ញាតដោយច្បាប់។
សេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ព័ត៌មានឯកជននេះ អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនានានៅការអនុវត្តគោលការណ៍ព័ត៌មានឯកជនរបស់យើង និងលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ។
សំណួរ/ព័ត៌មានទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរ ឬក្ដីកង្វល់អំពីការអនុវត្តគោលការណ៍ព័ត៌មានឯកជនរបស់យើង ឬគោលការណ៍ និងនីតិវិធីដែលពាក់ព័ន្ធ សូមផ្ញើអ៊ីមែលទៅ HRDataPrivacy@Manulife.com។
ប្រសិនបើអ្នកមានមូលដ្ឋាននៅចក្រភពអង់គ្លេស ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប នោះក្រុមហ៊ុន Manulife Investment Management (Europe) Limited គឺជាអ្នកគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនៃច្បាប់ស្ដីពីការការពារទិន្នន័យដែលត្រូវអនុវត្តបាន ហើយក៏ជាអ្នកទទួលខុសត្រូវចំពោះសេចក្តីថ្លែងការណ៍ស្ដីពីព័ត៌មានឯកជននេះផងដែរ។ អ្នកមានសិទ្ធិដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធខាងផ្នែកការពារទិន្នន័យ នៅពេលណាក៏បាន។ ទោះជាយ៉ាងណាក្ដី យើងខ្ញុំសប្បាយចិត្ត ប្រសិនបើមានឱកាសដោះស្រាយក្ដីកង្វល់របស់អ្នកជាមុនសិន មុនពេលអ្នកទាក់ទងទៅអាជ្ញាធរការពារទិន្នន័យ។ អ្នកអាចទាក់ទងមន្ត្រីផ្នែកការពារទិន្នន័យបាន ដោយផ្ញើអ៊ីមែលទៅ DPO_Europe@Manulifeam.com។
ប្រសិនបើអ្នកមានមូលដ្ឋាននៅប្រទេសហ្វ៊ីលីពីន ព្រមទាំងមានសំណួរ ឬក្ដីកង្វល់ទាក់ទងនឹងឯកជនភាពទិន្នន័យ អ្នកអាចទាក់ទងមន្ត្រីផ្នែកការពារទិន្នន័យសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វ៊ីលីពីន, Manulife China Bank (ធនាគារមេនូឡាយហ្វ៍ចិន) និង Manulife Financial Plans (គម្រោងហិរញ្ញវត្ថុ មេនូឡាយហ្វ៍) ដោយផ្ញើអ៊ីមែលទៅ PHDataProtection@manulife.com។
ការទទួលស្គាល់
ខ្ញុំអនុញ្ញាតឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនផ្ដល់សេវា និងភ្នាក់ងាររបស់ខ្លួន ធ្វើដំណើរការ ប្រមូល រក្សាទុក ប្រើប្រាស់ បញ្ចេញឱ្យដឹង និងផ្ទេរព័ត៌មានរបស់ខ្ញុំ (ទាំងខាងក្នុង និងខាងក្រៅដែនសមត្ថកិច្ចរបស់ខ្ញុំ) រួមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់គោលបំណងដែលមានចែងខាងលើ។
ខ្ញុំសូមបញ្ជាក់ថា ព័ត៌មានផ្ទាល់ខ្លួនដែលខ្ញុំមាន ហើយនឹងផ្ដល់ជូនក្នុងអំឡុងពេលដាក់ពាក្យសុំចូលបម្រើការងាររបស់ខ្ញុំ និងក្នុងដំណើរការជ្រើសរើសបុគ្គលិកនេះ គឺមានភាពស្មោះត្រង់ ត្រឹមត្រូវ និងពេញលេញទៅតាមអ្វីដែលខ្ញុំបានដឹង។ ខ្ញុំយល់ថា ការបកស្រាយខុសណាមួយដែលខ្ញុំបានធ្វើឡើង ឬព័ត៌មានផ្ទាល់ខ្លួនមិនត្រឹមត្រូវដែលខ្ញុំបានផ្ដល់ឱ្យ អាចធ្វើឱ្យខ្ញុំបាត់បង់សិទ្ធិពីការពិចារណាឱ្យចូលបម្រើការងារ នាំឱ្យមានការពន្យារពេលផ្នែករដ្ឋបាល និង/ឬផែនការ/កម្មវិធី និង/ឬបណ្តាលឱ្យមានការចាត់វិធានការវិន័យរហូតដល់ និងរួមបញ្ចូលទាំងការបញ្ចប់ការងាររបស់ខ្ញុំជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ដោយមានមូលហេតុត្រឹមត្រូវ។
សូមចុចលើពាក្យ "បាទ/ចាស" ដើម្បីបង្ហាញពីការយល់ដឹង និងការយល់ព្រមរបស់អ្នកជាមួយនឹងចំណុចពីខាងលើ។

- ព័ត៌មានកំណត់អត្តសញ្ញាណ ដូចជា៖ ឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ ថ្ងៃខែឆ្នាំកំណើត លេខកំណត់អត្តសញ្ញាណជាតិ (ឧ. លេខធានារ៉ាប់រងសង្គម/លេខសន្តិសុខសង្គម) លេខលិខិតឆ្លងដែន ស្នាមម្រាមដៃ និងហត្ថលេខា។
- ព័ត៌មានទាក់ទងនឹងជំនាញវិជ្ជាជីវៈ ឬការងារ ដូចជា៖ ប្រវត្តិការងារ ព័ត៌មានអំពីប្រវត្តិនៃការអប់រំ លទ្ធផលតេស្តល្បងសមត្ថភាព និងការវាយតម្លៃផ្លូវចិត្ត អាជ្ញាបណ្ណជំនាញវិជ្ជាជីវៈ
- ទិន្នន័យប្រជាសាស្រ្ត ដូចជា៖ ស្ថានភាពអាពាហ៍ពិពាហ៍ ជាតិពន្ធុ សញ្ជាតិ ស្ថានភាពយោធា យេនឌ័រ និន្នាការផ្លូវភេទ សញ្ជាតិ និងស្ថានភាពពិការភាព
- ព័ត៌មានដែលទទួលបានពីការត្រួតពិនិត្យសាវតារ ដូចជា ប្រវត្តិឧក្រិដ្ឋកម្ម ឥណទាន ការអប់រំ និងការងារ រួមទាំងព័ត៌មានដែលផ្ដល់ដោយភាគីទីបីផងដែរ
- ព័ត៌មានសុខភាព
- ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ផលិតផល សេវាកម្ម អត្ថប្រយោជន៍របស់ក្រុមហ៊ុនរបស់យើង
- ព័ត៌មានពីគេហទំព័របណ្ដាញសង្គម ដើម្បីគ្រប់គ្រងតាមដានការពិភាក្សារបស់ក្រុមហ៊ុន អាជីវកម្មរបស់យើង និងអំពីសហការីរបស់យើង
- ព័ត៌មានផ្សេងទៀតដែលតម្រូវចាំបាច់សម្រាប់ហេតុផលបទប្បញ្ញត្តិ ផ្លូវច្បាប់ និងអាជីវកម្ម។
- ព័ត៌មានផ្ទាល់ខ្លួនមិនរួមបញ្ចូលទិន្នន័យអនាមិក ឬទិន្នន័យដែលបានបិទបាំងអត្តសញ្ញាណនោះទេ។
ជាផ្នែកមួយនៃដំណើរការដាក់ពាក្យសុំរបស់យើង ក្នុងករណីខ្លះ អ្នកនឹងត្រូវបានផ្ដល់ជម្រើសថាតើត្រូវផ្ដល់ព័ត៌មានជាក់លាក់ដល់យើងឬអត់ ហើយជាធម្មតា ចំណុចនេះនឹងតែងមានការបញ្ជាក់នៅកន្លែងប្រមូល។ ឧទាហរណ៍៖ ក្នុងករណីពាក់ព័ន្ធនឹងលក្ខណៈដែលស្ថិតក្រោមការការពារ (ឧ. ជាតិពន្ធុ យេនឌ័រ និន្នាការផ្លូវភេទ សញ្ជាតិ និងស្ថានភាពពិការភាព) យើងប្រមូលព័ត៌មានដោយការស្ម័គ្រចិត្តក្នុងគោលបំណងដើម្បីគាំទ្រ ទាក់ទាញ ចូលរួម អភិវឌ្ឍ ជ្រើសរើសបុគ្គលិក រាយការណ៍ និងផ្សព្វផ្សាយអំពីកម្លាំងពលកម្មចម្រុះ ដើម្បីរក្សាកំណត់ត្រាការងារ និងដំណើរការរដ្ឋបាលឱ្យបានត្រឹមត្រូវ ព្រមទាំងដើម្បីអនុលោមតាមការរាយការណ៍ជូនរដ្ឋាភិបាល និងលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិផ្សេងទៀត។ នៅពេលច្បាប់តម្រូវឱ្យយើងរាយការណ៍អំពីទិន្នន័យ យើងនឹងមិនកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់ណាមួយឡើយ។
របៀបដែលយើងប្រើព័ត៌មានរបស់អ្នក
យើងប្រើតែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលច្បាប់ដែលត្រូវអនុវត្តតាមអនុញ្ញាត ឬតម្រូវឱ្យមានព័ត៌មាននេះទាក់ទងនឹងការអនុវត្តដំណើរការដាក់ពាក្យស្នើសុំនិងជ្រើសរើសបុគ្គលិករបស់យើង ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអនុវត្តចំពោះយើងសម្រាប់ជាប្រយោជន៍អាជីវកម្មស្របច្បាប់របស់យើង ឬជាប្រយោជន៍ផ្លូវច្បាប់ ឬអាជីវកម្មស្របច្បាប់របស់ភាគីទីបី ឬដោយមានការយល់ព្រមរបស់អ្នក ប្រសិនបើច្បាប់ដែលត្រូវអនុវត្តតាមតម្រូវឱ្យមានការយល់ព្រម។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម ឬសម្រាប់គោលបំណងធ្វើការប្រៀបធៀប៖
- ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយគេហទំព័រជ្រើសរើសបុគ្គលិក និងគេហទំព័រការងាររបស់យើងមានលក្ខណៈផ្ទាល់ខ្លួន
- ដើម្បីវាយតម្លៃភាពសមស្របរបស់អ្នកសម្រាប់មុខតំណែងដែលអ្នកដាក់ពាក្យសុំ ឬសម្រាប់ឱកាសការងារនាពេលអនាគត
- ដើម្បីជូនដំណឹងដល់អ្នកអំពីមុខតំណែងផ្សេងទៀត និងពិចារណាជ្រើសរើសអ្នកឱ្យចូលបម្រើការងារនៅមុខតំណែងផ្សេងទៀត ដែលអាចស័ក្តិសមនឹងអ្នក និងផ្ញើការជូនដំណឹងដល់អ្នកអំពីការងារដែលអ្នកបានចុះឈ្មោះ។
- ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកតាមរយៈ ChatBot, អ៊ីមែល WhatsApp, SMS ឬមធ្យោបាយផ្សេងទៀតដែលអ្នកបានជ្រើសរើស
- ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានរបស់អ្នក
- ដើម្បីធ្វើការត្រួតពិនិត្យសាវតារ បន្ទាប់ពីមានការផ្ដល់ជូនការងារតាមលក្ខខណ្ឌត្រូវបានធ្វើឡើង
- ដើម្បីជួយគាំទ្រដល់អ្នកក្នុងនាមជាអ្នកដាក់ពាក្យស្នើសុំ ដូចជា សំណើសុំលទ្ធភាពដែលអាចទទួលបាន និងសំណើសុំកែលម្អបរិស្ថានកន្លែងការងារជាដើម
- ដើម្បីគ្រប់គ្រងសន្តិសុខ និងការការពាររបស់ក្រុមហ៊ុន ព្រមទាំងសុខភាព និងសុវត្ថិភាពរបស់អ្នកដាក់ពាក្យស្នើសុំ និយោជិត មន្ត្រី និងនាយក អតិថិជន ឬសាធារណៈជន
- ដើម្បីធានាឱ្យបាននូវការប្រកាន់ខ្ជាប់តាមគោលការណ៍របស់ក្រុមហ៊ុនយើង
- ដើម្បីស្វែងយល់ពីតម្រូវការបុគ្គលិក និងធនធានមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគតរបស់យើង និង/ឬ ដើម្បីកែលម្អដំណើរការដាក់ពាក្យស្នើសុំ ការជ្រើសរើសបុគ្គល ឬការងាររបស់យើង
- ដើម្បីគាំទ្រឧបករណ៍ស្វ័យប្រវត្តិ រួមមានជាអាទិ៍ ការប្រឡង ការវាយតម្លៃជាមុន និងដំណើរការប្រព័ន្ធ
- សម្រាប់ការស៊ើបអង្កេតផ្ទៃក្នុង និងការរាយការណ៍ ការវិភាគទិន្នន័យ និងការស្ទង់មតិ
- សម្រាប់គោលបំណងផ្តួចផ្តើម និងកម្មវិធីពិពិធភាព សមធម៌ និងបរិយាប័ន្ន
- ដើម្បីអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិ ដូចជា សមធម៌ការងារ និងរបាយការណ៍ផ្សេងៗទៀត
- ដើម្បីវាយតម្លៃបញ្ហាទំនាស់ផលប្រយោជន៍
- សម្រាប់គោលបំណងផ្សេងទៀតទាក់ទងនឹងពាក្យស្នើសុំរបស់អ្នក និងការជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារ។
យើងប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាវិភាគ ដូចជា បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីវិភាគ និងដំណើរការព័ត៌មានដែលអ្នកផ្ដល់មកឱ្យយើង ឬភាគីទីបីនៅក្នុងដំណើរការដាក់ពាក្យសុំនេះ។ ការវិភាគ និង/ឬការធ្វើដំណើរការព័ត៌មានរបស់អ្នកដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាវិភាគ និងឧបករណ៍ដំណើរការដោយស្វ័យប្រវត្តិ ជួយយើងក្នុងការសម្រេចចិត្តអំពីភាពស័ក្តិសមរបស់អ្នកសម្រាប់មុខតំណែងដែលអ្នកដាក់ពាក្យសុំ ដើម្បីដំណើរការការងារដដែលៗដោយស្វ័យប្រវត្តិ ដើម្បីកែលម្អបទពិសោធបេក្ខជន និងដើម្បីផ្ដល់ជម្រើសនានា ដូចជាឈែតបូតជាដើម។ នៅត្រង់ចំណុចណាដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាវិភាគ និង/ឬដំណើរការដោយស្វ័យប្រវត្តិ ហើយអ្នកមានបំណងចង់សាកសួរយើងអំពីហេតុផល កត្តាចម្បង និងលក្ខខណ្ឌកំណត់ដែលនាំទៅដល់ការសម្រេចចិត្ត ដើម្បីកែតម្រូវព័ត៌មាន ក្នុងករណីដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ ឬដើម្បីពិនិត្យមើលការសម្រេចចិត្តនោះឡើងវិញ ដូច្នេះ សូមទាក់ទង HRDataPrivacy@manulife.com ដើម្បីធ្វើការសាកសួរ។
របៀបដែលយើងចូលទៅប្រើ និងបញ្ចេញព័ត៌មានរបស់អ្នក
ម្ដងម្កាល ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹង៖
- ត្រូវបានចូលទៅប្រើដោយ និង/ឬបញ្ចេញទៅនិយោជិតរបស់ក្រុមហ៊ុនយើង អ្នកជាប់កិច្ចសន្យា និងអ្នកធ្វើការតាមគម្រោងនៅទូទាំងពិភពលោក នៅពេលកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេទាក់ទងនឹងការដាក់ពាក្យសុំរបស់អ្នក ឬដំណើរការជ្រើសរើសបុគ្គលិកនេះ
- បញ្ចេញព័ត៌មានទៅដល់សមត្ថកិច្ចអនុវត្តច្បាប់ ឬទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ឬដៃគូអាជីវកម្មជាភាគីទីបី ក្រុមហ៊ុនផ្ដល់សេវា និង/ឬអ្នកជាប់កិច្ចសន្យាតាមការតម្រូវដោយច្បាប់ ឬតាមការអនុញ្ញាតដោយច្បាប់
- បញ្ចេញព័ត៌មានទៅដល់ដៃគូអាជីវកម្មជាភាគីទីបី ក្រុមហ៊ុនផ្ដល់សេវា និង/ឬអ្នកជាប់កិច្ចសន្យា ដែលផ្ដល់សេវាកម្មដល់យើង ដើម្បីឱ្យពួកគេអាចជួយយើងក្នុងដំណើរការដាក់ពាក្យសុំ ឬដំណើរការជ្រើសរើសបុគ្គលិកនេះ។
នៅពេលដែលយើងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ដៃគូអាជីវកម្មជាភាគីទីបី ក្រុមហ៊ុនផ្ដល់សេវា និង/ឬអ្នកជាប់កិច្ចសន្យា យើងតម្រូវឱ្យពួកគេការពារព័ត៌មាននេះតាមរបៀបដែលស្របតាមការអនុវត្ត និងគោលការណ៍ព័ត៌មានឯកជនរបស់យើង និងមិនប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់ពួកគេឡើយ។
ព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនរបស់យើងប្រមូលបាន មិនត្រូវបានលក់ទៅឱ្យភាគីទីបីណាមួយឡើយ។
របៀបដែលយើងការពារព័ត៌មានរបស់អ្នក
យើងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការពារសន្តិសុខដែលសមស្របទៅនឹងភាពរសើបនៃព័ត៌មាននោះ និងត្រូវបានរចនាឡើង ដើម្បីការពារការចូលទៅប្រើ ការបញ្ចេញ ការកែប្រែ ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
រយៈពេលដែលយើងរក្សាទុកព័ត៌មានរបស់អ្នក
ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវរក្សាទុកតែក្នុងលក្ខខណ្ឌចាំបាច់ដើម្បីបំពេញតាមគោលបំណងនៃការប្រមូលព័ត៌មាននេះ ឬតាមការតម្រូវដោយគោលការណ៍រក្សាទុកកំណត់ត្រារបស់យើង ឬតាមការអនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។
ប្រសិនបើអ្នកមិនមែនជាបេក្ខជនជាប់ជាស្ថាពរទេ ទិន្នន័យពាក្យស្នើសុំរបស់អ្នក រួមទាំងព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវបានរក្សាទុកស្របតាមគោលការណ៍រក្សាទុកកំណត់ត្រារបស់យើង ឬក្នុងរយៈពេលផ្សេងទៀតតាមការតម្រូវដោយច្បាប់ដែលត្រូវអនុវត្តតាម។
របៀបដែលយើងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងដែន
ប្រសិនបើអនុញ្ញាតដោយច្បាប់ដែលត្រូវអនុវត្តតាម ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អាចនឹងត្រូវផ្ទេរទៅវិញទៅមកឆ្លងខេត្ត ឬឆ្លងព្រំដែន ហើយយើងនឹងធានាថា នឹងមានការអនុវត្តកម្រិតនៃការការពារស្រដៀងគ្នាទៅលើព័ត៌មាននេះ ដោយអនុវត្តការការពារដ៏សមស្របណាមួយក្នុងចំណោមការការពារដូចខាងក្រោម៖
- យើងនឹងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ដែនសមត្ថកិច្ចដែលត្រូវបានរដ្ឋាភិបាល ឬស្ថាប័នគ្រប់គ្រងចាត់ទុកថាបានផ្ដល់កម្រិតនៃការការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យផ្ទាល់ខ្លួន។
- យើងនឹងប្រើកិច្ចព្រមព្រៀងក្នុងទម្រង់មួយដែលមានការអនុម័តយល់ព្រមដោយរដ្ឋាភិបាល ឬស្ថាប័នគ្រប់គ្រង ដើម្បីផ្ដល់ការការពារព័ត៌មានផ្ទាល់ខ្លួនក្នុងលក្ខណៈដូចគ្នាដែលបានអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកដែរ។